![](https://wantaida.com.kh/wp-content/uploads/2024/05/Spring-Festival-2023.jpg)
ពិធីបុណ្យចូលឆ្នាំចិនចូលមកដល់ បរិយាកាសពោរពេញទៅដោយភាពសោមនស្សរីករាយ!
ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ក្រុមហ៊ុនបានរៀបចំព្រឹត្តិការណ៍ "អំណរស្វាគមន៍ឆ្នាំរោង" ក្នុងខែមករា ឆ្នាំ ២០២៤។ ការខិតខំប្រឹងប្រែងធ្វើការរបស់និយោជិតបានប្រែក្លាយទៅជាក្តីរំភើប និងភាពរីករាយនៅខណៈពេលនេះ ដោយថ្នាក់ដឹកនាំ និងនិយោជិតក្រុមហ៊ុនទាំងអស់បានលើកកែវឡើងស្រុះគ្នា ដើម្បីអបអរសាទររួមគ្នានូវសមិទ្ធិផលដែលសម្រេចបាន និងជូនពរឆ្នាំថ្មីខាងមុខកាន់តែប្រសើរ។
ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ សែនសប្បាយអស្ចារ្យ!
ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដំណើរកម្សាន្តដ៏ភ្ញាក់ផ្អើលដែលមិនបានគ្រោងទុកមួយត្រូវបានធ្វើឡើងនៅឆ្នេរសមុទ្រដ៏ធំល្វើងល្វើយនៅលើទឹកដីខេត្តព្រះសីហនុក្នុងខែមីនា ឆ្នាំ២០២៤។ ជាពេលវេលាដ៏កម្រក្នុងការគយគន់ទេសភាពដ៏ស្រស់ស្អាត ទទួលទានអាហារឆ្ងាញ់ៗ ជិះកង់រំសាយអារម្មណ៍ និងថតរូបទុកជាអនុស្សាវរីយ៍ពិតជាសប្បាយក្រៃលែង។
![](https://wantaida.com.kh/wp-content/uploads/2024/05/Khmer-New-Year-2024.jpg)
![](https://wantaida.com.kh/wp-content/uploads/2024/05/staff-birthday.jpg)
ថ្ងៃនេះមានរៀងរាល់ឆ្នាំ រៀងរាល់ឆ្នាំមានថ្ងៃនេះ!
ការប្រារព្ធពិធីខួបកំណើតត្រូវបានធ្វើឡើងជាប្រចាំខែសម្រាប់និយោជិតគ្រប់រូប បំភ្លេចចោលការងារដ៏មមាញឹក ប្តូរមករីករាយជាមួយនឹងនំខួបកំណើតដ៏ផ្អែមឆ្ងាញ់ ពាក្យជូនពរ “រីករាយថ្ងៃខួបកំណើត”មួយឃ្លា ធ្វើឲ្យអារម្មណ៍កាន់តែរីករាយ និងពោរពេញទៅដោយភាពកក់ក្តៅ។
មានតែការប្រកួតប្រជែង ទើបពិតបង្ហាញពីចំណង់ចំណូលចិត្ត
ក្រុមហ៊ុនបានរៀបចំការប្រកួតបាល់ទាត់មិត្តភាពដែលធ្វើឡើងជារៀងរាល់ថ្ងៃសៅរ៍ មិត្តរួមការងារទាំងអស់បានសាមគ្គីគ្នា ដើម្បីប្រកួតដណ្តើមចំណាត់ថ្នាក់លេខ១។ ការចែករំលែកភាពរីករាយក្នុងកំឡុងពេលប្រកួតយ៉ាងស្វះស្វែងរបស់សមាជិកក្រុមម្នាក់ៗ គឺជារូបភាពមួយដែលលេចធ្លោចែងចាំងបំផុត។
![](https://wantaida.com.kh/wp-content/uploads/2024/05/Sport-Friendly-Match.png)
![](https://wantaida.com.kh/wp-content/uploads/2024/05/Mid-Autumn-Festival-2023.jpg)
ពិធីបុណ្យសែនព្រះខែ បុផ្ផារីកស្រស់ និងព្រះច័ន្ទពេញវង់
នៅខែកញ្ញា ឆ្នាំ ២០២៣កន្លងទៅ ក្រុមហ៊ុនបានរៀបចំព្រឹត្តិការណ៍”អបអរពិធីបុណ្យសែនព្រះខែ” ដោយមានវត្តមាននាយកប្រតិបត្តិក្រុមហ៊ុន និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់រួមទាំងមិត្តរួមការងារជាង ៤០ នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ មិត្តរួមការងារបរទេស និងមិត្តរួមការងារខ្មែរបានជួបជុំគ្នាពិសារអាហារសាមគ្គី ច្រៀងរាំ និងចាប់រង្វាន់យ៉ាងសប្បាយ លាយលំនឹងភាពរំជើបរំជួល ដែលធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែរីករាយថែមមួយកំរិតទៀត។