យោងតាមគេហទំព៍រអង្គការសហប្រជាជាតិប្រទេសកម្ពុជា​បានសរសេរថា​ ប្រទេសកម្ពុជាបានប្រកាន់យករបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ​ការលុបបំបាត់ភាពក្រីក្រគ្រប់ទម្រង់ និងគ្រប់ទំហំ គឺជាចំណុចស្នូលនៃរបៀបវារៈឆ្នាំ ២០៣០ ដែលត្រូវបានអនុម័តក្នុងខែកញ្ញា ឆ្នាំ ២០១៥ ដោយមេដឹកនាំពិភពលោកចំនួន ១៩៣​ នៅក្នុងកិច្ចប្រជុំកំពូលនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។

របៀបវារៈដែលមាន ១៧ គោលដៅ និង ១៦៩ ចំណុចដៅបានចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៦។​ អង្គការសហប្រជាជាតិនៅកម្ពុជានៅតែបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការបម្លែងការប្តេជ្ញាចិត្តចំពោះគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទៅជាការអនុវត្តក្នុងស្រុកខណៈដែលប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងធ្វើមូលដ្ឋានីយកម្មនូវ គោលដៅទាំង ១៧ ជាមួយនឹងការបន្ថែមគោលដៅមួយលើសកម្មភាពមីន ក្នុងបរិបទនៃចក្ខុវិស័យជាតិ យុទ្ធសាស្ត្រ និងផែនការសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

សេចក្តីថ្លែងការណ៍ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០ គិតគូរអំពីដំណើរការរួមបញ្ចូលជាមួយនឹងការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធទាំងអស់ រួមទាំងសហគមន៍ និងក្រុមសង្គមស៊ីវិល ព្រមទាំងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនផងដែរ។

ខាងក្រោមនេះជាការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា​ ទាំង១៧ចំនុច

  1. បញ្ចប់​ភាពក្រីក្រ​គ្រប់​ទម្រង់​នៅ​គ្រប់​ទីកន្លែង​
  2. បញ្ចប់​ភាព​អត់​ឃា្ល​ន សម្រេច​ឲ្យ​បាន​សន្តិសុខ​ស្បៀង និង អាហារូបត្ថម្ភ​ប្រសើរ​ជាង​មុន និង លើកកម្ពស់​កសិកម្ម​មា​ន​និរន្តរភាព​
  3. ធានា​ឲ្យ​មាន​ជីវភាព​ប្រកបដោយ​សុខភាព​ល្អ និង លើកកម្ពស់​សុខុមាលភាព​សម្រាប់ មនុស្ស​គ្រប់រូប​នៅ​គ្រប់​វ័យ​
  4. ធានា​ឲ្យ​មានការ​អប់រំ​ប្រកបដោយ​គុណ​ភាពជា​បរិ​យា​ប័ន្ន​(​គ្រប់គ្នា ឬ​ទាំងមូល​) និង ដោយ​សមធម៌ ព្រមទាំង​លើកកម្ពស់​ឳ​កាស​រៀនសូត្រ​ពេញ​មួយ​ជិវិត​សម្រាប់​មនុស្ស​គ្រប់រូប​
  5. សម្រេច​ឲ្យ​បាន​នូវ​សមភាព​យេនឌ័រ និង​ពង្រឹង​ភាព​អង់អាច​នៃ​ស្ត្រី និង​កុមារី​គ្រប់រូប​
  6. ធានា​វត្ត​មានទឹក និង​ការគ្រប់គ្រង​ទឹក និង អនាម័យ​ដោយ​និរន្ត​ភាព​សម្រាប់​មនុស្ស​គ្រប់រូប​
  7. ធានា​ឲ្យ​មានការ​ទទួលបាន​ថាមពល​ក្នុងតម្លៃ​ដែល​អាច​ជាវ​បាន ទុកចិត្តបាន មាន​និរន្តរភាព និង​ទំនើប សម្រាប់​មនុស្ស​គ្រប់រូប​
  8. លើកកម្ពស់​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​បរិ​យាប​ន្ន័ និង​ចីរភាព មុខរបរ​ពេញលេញ និង ដែល​ផ្តល់​ផល និង ការងារ​សមរម្យ​សម្រាប់​មនុស្ស​គ្រប់រូប​
  9. កសាង​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័ ដែល​ធន់​នឹង​អាកាសធាតុ លើកកម្ពស់​ឧស្សា​ហូ​នីយកម្ម​ជា បរិ​យាប​ន្ន័ និង ដែលមាន​និរន្តរភាព និង លើកស្ទួយ​ន​វា​នុ​វន្ត​ន៍​
  10. កាត់បន្ថយ​វិសមភាព​នៅក្នុង និង រវាង​ប្រទេស​នានា​
  11. ធ្វើ​ឲ្យ​ទីក្រុង និង​កន្លែង​តាំង​លំនៅស្ថាន​របស់​មនុ​ស្សមា​ន​លក្ខណៈ​បរិ​យាប​ន្ន័ សុវត្ថិភាព ធន់ និង មាន​និរន្តរភាព​
  12. ធានា​ឲ្យ​មានការ​ប្រើប្រាស់ និង ផលិតកម្ម​តាម​ទម្រង់​ដែលមាន​និរន្តរភាព​
  13. ចាត់វិធានការ​ជាបន្ទាន់​ដើម្បី​ទប់ស្កាត់​នឹង​ការប្រែប្រួល​អាកាសធាតុ និង ការជះឥទ្ធិពល របស់​វា​
  14. អភិរក្ស និង ប្រើប្រាស់​មហាសមុទ្រ សមុទ្រ ជា​និរន្តរភាព និង ធន​ធនា​សមុទ្រ​សម្រាប់ ការអភិវឌ្ឍន៍​ជា​និរន្តរភាព​
  15. ការពារ ធ្វើ​ឲ្យ​មាន​ឡើងវិញ និង លើកកម្ពស់​នូវ​ការប្រើប្រាស់​ប្រព​ន្ធ័​អេកូឡូស៊ី​ដែន​គោក​ជា​និរន្ត​ភាព គ្រប់គ្រង​ព្រៃឈើ ទប់ស្កាត់​ការកែប្រែ​ទៅជា​តំបន់​វាល​ខ្សាច់ និង បញ្ឈប់ និង ប្រឆាំងនឹង​ការកែប្រែ​ស្ថានភាព​ដី​ឲ្យ​កាន់តែ​អាក្រក់ និង បញ្ឈប់​នូវ​ការធ្វើ​ឲ្យ​មានការ​បាត់បង់ ជីវៈចម្រុះ​
  16. លើកកម្ពស់​សន្តិភាព និង សង្គម​ជា​បរិ​យា​ប័ន្ន សម្រាប់​ការអភិវឌ្ឍន៍​ជា​និរន្តរភាព ផ្តល់នូវ យុត្ត​ធម៌​សម្រាប់​រាល់គ្នា និង ធ្វើ​ឲ្យ​វា​កាន់​តែមាន​ប្រសិទ្ធភាព ស្ថាន​ប័ន​ប្រកបដោយ​ការទទួលខុសត្រូវ និង បរិ​យា​ប័ន្ន​គ្រប់​លំដាប់ថ្នាក់​
  17. រឹតបន្តឹង រាល់​មធ្យោបាយ​ក្នុងការ​អនុវត្ត និង ពង្រឹង​ភាពជា​ដៃគូ​ជាស​កល​សម្រាប់​ការអភិវឌ្ឍន៍ ជា​និរន្តរភាព​៕

(Credit to អង្គការសហប្រជាជាតិនៅ ប្រទេសកម្ពុជា)

ទាក់ទងមកពួកយើង

លេខទូរស័ព្ទ

+855(0)23 980 777

#CASA MERIDIAN COPNDOMINIUM AND APARTMENT ជាន់ទី២២ បន្ទប់លេខ ២២០៦-A ផ្លូវ ELITE កែង HARVARD  សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

© 2024 – Wan Tai Da Holdings Co., Ltd.

All rights reserved.