ក្នុងនាមជាក្រុមហ៊ុនអភិវឌ្ឍអចលនវត្ថុដ៏ឈានមុខមួយនៅប្រទេសកម្ពុជា ក្រុមហ៊ុន វ៉ាន តៃ ដា ហូលឌីង ឯ.ក បន្តចូលរួមជួយសហគមន៍មូលដ្ឋាន និងលើកកម្ពស់សុខុលមាលភាពប្រជាពលរដ្ឋ។ខាងក្រោមនេះជាគម្រោងសំខាន់ៗ ដែលក្រុមហ៊ុនបានចូលរួមឧបត្ថម្ភនាពេលកន្លងមក។
ដើម្បីអបអរសាទរទិវាជាតិគ្រប់គ្រងគ្រោះមហន្តរាយរបស់កម្ពុជា ក្រោមប្រធានបទ ធ្វើការរួមគ្នាដើម្បីលើកកម្ពស់តុល្យភាពរវាងភាពធន់ និងការបន្សាំនៅថ្នាក់មូលដ្ឋាន ក្រុមហ៊ុន វ៉ាន តៃ ដា ហូលឌីង ឯ.ក បានចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះប្រជាពលរដ្ឋនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដោយបរិច្ចាគថវិកាចំនួន 20,000 ដុល្លារអាមេរិក ដើម្បីផ្គត់ផ្គង់ ឧបករណ៍និងសម្ភារសង្គ្រោះលើផ្ទៃទឹក។
ចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្រុមហ៊ុន វ៉ាន តៃ ដា ហូលឌីង ឯ.ក បានបរិច្ចាគទឹកប្រាក់ចំនួន ២០០០ ដុល្លារ ជូនដល់រដ្ឋបាលខណ្ឌចំការមន ដើម្បីយកមកប្រើប្រាស់ក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
នាយកប្រតិបត្តិនៃ ក្រុមហ៊ុន វ៉ាន តៃ ដា ហូលឌីង ឯ.ក លោក CAI ZHONG បានចូលរួមរៀបចំព្រឹត្តិការណ៍កីឡា SEA Games-ASEAN Para Games 2023, ព្រឹត្តិការណ៍នេះទទួលបានជោគជ័យដ៏ត្រចះត្រចង់ និងជាកិត្តិយស កិត្យានុភាពជាតិ ដ៏ឧត្តុង្គឧត្តម។
ឧបត្ថម្ភកងទ័ពជួរមុខ ដែលការពារប្រាសាទព្រះវិហារ តបតាមការអំពាវនាវរបស់រដ្ឋបាលខណ្ឌចំការមន ក្រុមហ៊ុន វ៉ាន តៃ ដា ហូលឌីង ឯ.ក បានឧបត្ថម្ភទឹកបរិសុទ្ធចំនួន ១០០ កេះ ជូនដល់រដ្ឋបាលខណ្ឌចំការមន ដើម្បីយកទៅចុះជួយឧបត្ថម្ភកងទ័ពជួរមុខ ដែលឈរជើងការពារទិសប្រាសាទព្រះវិហារ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
នាយកប្រតិបត្តិនៃ ក្រុមហ៊ុន វ៉ាន តៃ ដា ហូលឌីង ឯ.ក លោក CAI ZHONG បានចូលរួមក្នុងព្រឹត្តិការណ៍ទិវាអតីតយុទ្ធជនលើកទី 17 ជាចុងបញ្ចប់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះអតីតយុទ្ធជនចំពោះការរួមចំណែកដ៏មានតម្លៃក្នុងការការពារមាតុភូមិ និងប្រទេសជាតិ។
រដ្ឋបាលខណ្ឌចំការមន សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន វ៉ាន តៃ ដា ហូលឌីង ឯ.ក ដែលបាន ឧបត្ថម្ភអង្ករចំនួន ៥,០០០គីឡូក្រាម ដល់គ្រួសារក្រីក្រ ដែលរស់នៅតាមប្រឡាយបឹងត្របែក ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ក្រុមហ៊ុន វ៉ាន តៃ ដា ហូលឌីង ឯ.ក បានឧបត្ថម្ភទឹកបរិសុទ្ធចំនួន ២៥០ កេះ ជូនដល់រដ្ឋបាលខណ្ឌចំការមន ដើម្បីយកមកប្រើប្រាស់ក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
ប្រធានវិស្វករគម្រោង និងក្រុមការងារនៃក្រុមហ៊ុន វ៉ាន តៃ ដា ហូលឌីង ឯ.ក បានចូលរួមទស្សនកិច្ចនៅមន្ទីរពិសោធន៍ជាតិសំណង់ ដែលស្ថិតនៅក្នុងបរិវេណក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។ អគារទាំងនេះ នឹងត្រូវប្រើប្រាស់ជាទីតាំងពិសោធន៍ទូទៅ ពិសោធន៍សំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់ជាដើម។