ទិដ្ឋភាពទូទៅ
ក្រុមហ៊ុន Maritime City ក៏បានចូលរួមក្នុងការអភិវឌ្ឍវិស័យអចលនវត្ថុ វិស័យបដិសណ្ឋារកិច្ច និងវិស័យសេវាកម្មយ៉ាងពេញទំហឹង ក្នុងទុនវិនិយោគប្រមាណ ១៦៤,៤លានដុល្លារអាម៉េរិក នៅលើទឹកដីក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលនឹងក្លាយខ្លួនជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនាឆាប់ៗនេះ។
ដោយកាលពីចុងឆ្នាំ ២០២២កន្លងទៅ គម្រោងវិនិយោគសាងសង់ និងអាជីវកម្មសណ្ឋាគារផ្កាយ៥របស់ក្រុមហ៊ុន ដែលមានផ្ទៃក្រឡាសំណង់សរុបជាង ១០០,០០០ ម៉ែត្រការ៉េ ចំនួន ៥៨២បន្ទប់ និងមានបែងចែងមុខងារអគារជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងមណ្ឌលកម្សាន្ត បានទទួលបានការអនុម័តពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុន។
យោងតាមការសិក្សាពីក្រសួងស្ថាប័នពាក់ព័ន្ធ គម្រោងនេះអាចបង្កើតការងារបានចំនួន ១.៤៥៥កន្លែងជូនប្រជាជនពលរដ្ឋក្នុងតំបន់ ដែលវាជាការចូលរួមជាចំណែកមួយក្នុងការអភិវឌ្ឍន៍សុខុមាភាពសង្គមនៅប្រទេសកម្ពុជាផងដែរ។
- ស្ថានភាពកំពុងសាងសង់
- ផ្ទៃក្រឡា100,000 ម៉ែត្រការេ
- ទីតាំងខេត្តព្រះសីហនុ កម្ពុជា
- ប្រភេទខុនដូ សណ្ឋារគា ការិយាល័យ
- ចំនួនជាន់២១
បរិក្ខារ
ប្រព័ន្ធឃ្លាំមើល
តំបន់លេងរបស់កុមារ
សុវត្ថិភាព 24x7
សួនច្បារ
ប្រព័ន្ធពន្លត់អគ្គីភ័យ
Community Hall
អាងហែលទឹក
មជ្ឈមណ្ឌលហាត់ប្រាណ
ផែនការ
* Click for larger view
ទីតាំង
អាស័យដ្ឋាន
កន្លែងក្បែរៗ
- ឆ្នេរ: 100m
- ផ្សារទំនើប: 50m
- ព្រលានយន្តហោះ: 4,500m
- មន្ទីរពេទ្យ: 2,000m
- ឧទ្យាន: 100m
- ធនាគារ: 250m
- ស្ថានីយរថភ្លើង: 100m
- សាលារៀន: 200m
- ស្ថានីយឡានក្រុង: 190m