អភិបាលកិច្ចសាជីវកម្ម-ក្រុមប្រឹក្សាភិបាល

ក្រុមហ៊ុន វ៉ាន តៃ ដា ហូលឌីង ឯ.ក ប្រកាន់នូវគោលការណ៍គ្រប់គ្រងដ៏ល្អដោយចាប់ផ្ដើមពីថ្នាក់កំពូល គឺក្រុមប្រឹក្សាភិបាល។ ក្រុមហ៊ុនមានក្រុមប្រឹក្សាភិបាលដ៏មុះមុត ដែលសមាជិកទាំងអស់ចូលរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍន៍ ប្រតិបត្តិការ និងទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា។  ក្រុមប្រឹក្សាភិបាលមានតួនាទីដឹកនាំ ត្រួតពិនិត្យ និងទទួលខុសត្រូវរួមគ្នាក្នុងការគ្រប់គ្រង និងសម្រេចចិត្តលើកិច្ចការសំខាន់ៗរបស់ក្រុមហ៊ុន។

ក្រុមប្រឹក្សាភិបាលបច្ចុប្បន្នមានសមាជិក៥រូប ដឹកនាំដោយប្រធានក្រុមប្រឹក្សាភិបាល លោកឧកញ៉ា លី ហុងទូ រួមមានអភិបាល៣រូប គឺ លោកLIN JIANWEI លោកCAI ZHONG និងលោកGAO FEI ព្រមទាំងអភិបាលឯករាជ្យ លោកឧកញ៉ា តាំង គួង។ ដំណើរការណែនាំ និងតែងតាំងសមាជិកក្រុមប្រឹក្សាភិបាលគោរពតាមច្បាប់ និងបទប្បញ្ញត្តិគ្រប់គ្រង។ ដំណើរការឧទេ្ទសនាម និងតែងតាំងសមាជិកក្រុមប្រឹក្សាភិបាលគោរពតាមច្បាប់ និងបទប្បញ្ញត្តិគ្រប់គ្រង គណៈកម្មការត្រួតពិនិត្យ គណៈកម្មការបៀវត្សរ៍  និងគណៈកម្មការឧទេ្ទសនាម និងមានការបែងចែកតួនាទីសមរម្យ ដែលជម្រុញដល់កការគ្រប់គ្រងក្រុមហ៊ុនអាចសម្រេចចិត្តយ៉ាងមានប្រសិទ្ធភាព និងយុត្តិធម៌។

សមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនទាំងអស់សុទ្ធតែគឺជាអ្នកមានកិត្តិយសនិងស្នាដៃល្បីល្បាញក្នុងសង្គម ប្រកបដោយជំនាញវិជ្ជាជីវៈព្រមទាំងបទពិសោធន៍វិនិយោគយ៉ាងសម្បូរបែប។ ក្រុមប្រឹក្សាភិបាលបានអនុវត្តគោលនយោបាយដើម្បីពង្រឹងជំនាញវិជ្ជាជីវៈ និងភាពចម្រុះរបស់សមាជិក ដោយមានគោលបំណងលើកកម្ពស់ប្រសិទ្ធភាពការងារ និងស្តង់ដារគ្រប់គ្រងរបស់ក្រុមហ៊ុន ព្រមទាំងសម្រេចគោលដៅអាជីវកម្ម និងអភិវឌ្ឍន៍ក្រុមហ៊ុនប្រកបដោយនិរន្តរភាព។

គណ:គ្រប់គ្រង

Mr. CAI ZHONG

នាយកប្រតិបត្តិ

Mr. LI WANG WAI

នាយកប្រតិបត្តិរង

Mr. GAO FEI

លេខាប្រធានក្រុមប្រឹក្សាភិបាល

Mr. WONG SUN WAH

ប្រធានវិស្វករគម្រោង

Mrs. LU YI

នាយករងផ្នែកហិរញ្ញវត្ថុ

Mr. HUANG TIANYOU

អ្នកគ្រប់គ្រងផ្នែកវិស្វករ

Mr. LIN LANGFENG

នាយកគ្រប់គ្រងទូទៅ-ក្រុមហ៊ុនហ្សានដា ហ្គីនតូ ខនស្ត្រាក់សិន

Mr. SU HUAN

នាយករងផ្នែកគ្រប់គ្រងទូទៅ-ក្រុមហ៊ុនហ្សានដា ហ្គីនតូ ខនស្ត្រាក់សិន

Ms. GOUV KIMCHOU

ប្រធានផ្នែករដ្ឋបាលនិងធនធានមនុស្ស

Mr. LYU DAYONG

ប្រធានផ្នែកទីផ្សារ

Contact Us

Hotline

+855(0)23 980 777

#CASA MERIDIAN COPNDOMINIUM AND APARTMENT FLOOR 22,ROOM2206-A, ELITE STREET CORNER OF HARVARD STREET, TONLE BASSAC, CHAMKARMON, PHNOM PENH

© 2024 – Wa Tai Da Holdings Co., Ltd.

All rights reserved.