អំពី វ៉ាន តៃ ដា ហូលឌីង ឯ.ក

ក្រុមហ៊ុន វ៉ាន តៃ ដា ហូលឌីង ឯ.ក  គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផល ដែលមានការវិនិយោគចម្រុះដ៏ធំមួយ ក្នុងចំណោមសម្ព័ន្ធក្រុមហ៊ុនដទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៩។ ក្រុមហ៊ុន វ៉ាន តៃ ដា ហូលឌីង ឯ.ក  បានប្រមូលផ្ដុំនូវបុត្រសម្ព័ន្ធ ក៏ដូចជាអង្គភាពអាជីវកម្មក្នុងនិងក្រៅប្រទេសជាច្រើន  ដែលកំពុងនិងគ្រោងធ្វើប្រត្តិការអាជីវកម្មចម្រុះសម្បូរបែប ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ (រាប់បញ្ចូលទាំងលំនៅដ្ឋាន និង អចលនទ្រព្យពាណិជ្ជកម្ម) វិស័យបដិសណ្ឋារកិច្ច និងវិស័យសេវាកម្ម។ 

បច្ចុប្បន្ន បុត្រសម្ព័ន្ធឬអង្គភាពអាជីវកម្មរបស់ក្រុមហ៊ុន វ៉ាន តៃ ដា ហូលឌីង មានសរុបចំនួន ០៨ក្រុមហ៊ុន ក្នុងនោះមានទីស្នាក់ការនៅព្រះរាជាណាចក្រកម្ពុជា ចំនួន៧ក្រុមហ៊ុន និងទីស្នាក់ការនៅទីក្រុងសិនចិន សាធារណរដ្ឋប្រជាមានិតចិន ចំនួន ០១ ក្រុមហ៊ុន។

នាពេលអនាគត ក្រុមហ៊ុន វ៉ាន តៃ ដា ហូលឌីង ឯ.ក បេ្ដជា្ញថានឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍសមត្ថភាពខ្លួនឲ្យកាន់តែប្រសើរ ដោយផ្សារភ្ជាប់រវាងចក្ខុវិស័យ បេសកកម្ម គុណតម្លៃ និងយុទ្ធសាស្រ្ដអាជីវកម្មរបស់ក្រុមហ៊ុន ទៅនឹងគោលការណ៍នៃការអនុវត្តនិរន្តរភាពអាជីវកម្ម ដើម្បីធានាឲ្យបាននូវអាជីវកម្មជោគជ័យរយៈពេលវែង ហើយទន្ទឹមនឹងនោះ ក៏ជម្រុញឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម បង្កើតបរិស្ថានល្អ និងស្ថិរភាពសង្គម។

 

ការអភិវឌ្ឍន៍លំនៅដ្ឋាន និងអចលនទ្រព្យពាណិជ្ជកម្ម
សេវាកម្មអាផាតមិន
ការរចនាតុបតែង សេវាកម្មអចលនទ្រព្យ

វិនិយោគលើគម្រោងយើងខ្ញុំ

វិនិយោគលើគម្រោងរបស់យើងអាចផ្តល់ឱ្យអ្នកនូវប្រាក់ចំណេញដែលពេញចិត្ត និងអាចពង្រឹងទំនាក់ទំនងរបស់យើង។

ចូលរួមជាមួយយើង

ការសហការជាមួយពួកយើងអាចធ្វើអោយអាជីវកម្មរបស់អ្នករីកចម្រើនទៅកម្រិតបន្ទាប់

ទាក់ទងមកពួកយើង

លេខទូរស័ព្ទ

+855(0)23 980 777

#CASA MERIDIAN COPNDOMINIUM AND APARTMENT ជាន់ទី២២ បន្ទប់លេខ ២២០៦-A ផ្លូវ ELITE កែង HARVARD  សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

© 2024 – Wan Tai Da Holdings Co., Ltd.

All rights reserved.