Categoriesព័ត៌មានផ្សេងៗ
យោងតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងសណ្ឋាគារលំដាប់ផ្កាយប្រាំរបស់ក្រុមហ៊ុន Maritime City ដែលមានតម្លៃ 164.4 លានដុល្លារត្រូវបានអនុម័តដោយគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅចុងឆ្នាំ 2022 និងទទួលបានវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។
គម្រោងនេះមានទីតាំងស្ថិតក្នុងខេត្តព្រះសីហនុ មានមុខងារអគារជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងមជ្ឈមណ្ឌលកម្សាន្ត ហើយផ្ទៃសំណង់សរុបជាង ១០ម៉ឺនម៉ែត្រការ៉េ និងមានបន្ទប់ទទួលភ្ញៀវចំនួន ៥៨២បន្ទប់។
គេរំពឹងថា នៅពេលបញ្ចប់គម្រោងនាពេលខាងមុខនេះ វានឹងក្លាយជាកន្លែងកម្សាន្តដ៏ធំបំផុតមួយក្នុងខេត្តព្រះសីហនុ ដែលមានរួមបញ្ចូលល្បែងកាស៊ីណូទ្រង់ទ្រាយធំ សណ្ឋាគារ ការសម្តែង ការតាំងពិពណ៌ និងមជ្ឈមណ្ឌលផ្សារទំនើបតែមួយ និងអាចបង្កើតការងារបានចំនួន 1,455 កន្លែង។