ពិធីបុណ្យចូលឆ្នាំចិនចូលមកដល់ បរិយាកាសពោរពេញទៅដោយភាពសោមនស្សរីករាយ!

ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ក្រុមហ៊ុនបានរៀបចំព្រឹត្តិការណ៍ "អំណរស្វាគមន៍ឆ្នាំរោង" ក្នុងខែមករា ឆ្នាំ ២០២៤។ ការខិតខំប្រឹងប្រែងធ្វើការរបស់និយោជិតបានប្រែក្លាយទៅជាក្តីរំភើប និងភាពរីករាយនៅខណៈពេលនេះ ដោយថ្នាក់ដឹកនាំ និងនិយោជិតក្រុមហ៊ុនទាំងអស់បានលើកកែវឡើងស្រុះគ្នា ដើម្បីអបអរសាទររួមគ្នានូវសមិទ្ធិផលដែលសម្រេចបាន និងជូនពរឆ្នាំថ្មីខាងមុខកាន់តែប្រសើរ។

ពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ សែនសប្បាយអស្ចារ្យ!

ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដំណើរកម្សាន្តដ៏ភ្ញាក់ផ្អើលដែលមិនបានគ្រោងទុកមួយត្រូវបានធ្វើឡើងនៅឆ្នេរសមុទ្រដ៏ធំល្វើងល្វើយនៅលើទឹកដីខេត្តព្រះសីហនុក្នុងខែមីនា ឆ្នាំ២០២៤។ ជា​ពេល​វេលា​ដ៏​កម្រ​ក្នុង​ការគយគន់​ទេសភាព​ដ៏​ស្រស់​ស្អាត ទទួលទាន​អាហារ​ឆ្ងាញ់ៗ ជិះ​កង់រំសាយអារម្មណ៍ និង​ថតរូប​ទុក​ជា​អនុស្សាវរីយ៍ពិតជាសប្បាយក្រៃលែង។

ថ្ងៃនេះមានរៀងរាល់ឆ្នាំ រៀងរាល់ឆ្នាំមានថ្ងៃនេះ!

ការ​ប្រារព្ធពិធី​ខួប​កំណើត​ត្រូវ​បាន​ធ្វើ​ឡើង​ជា​ប្រចាំខែ​សម្រាប់និយោជិតគ្រប់រូប បំភ្លេច​ចោល​ការងារ​ដ៏​មមាញឹក ប្តូរមក​រីករាយ​ជាមួយ​នឹង​នំខួបកំណើត​ដ៏​ផ្អែមឆ្ងាញ់ ពាក្យជូនពរ “រីករាយថ្ងៃខួបកំណើត”មួយឃ្លា ធ្វើឲ្យអារម្មណ៍កាន់តែរីករាយ និងពោរពេញទៅដោយភាពកក់ក្តៅ។

មានតែការប្រកួតប្រជែង ទើបពិតបង្ហាញពីចំណង់ចំណូលចិត្ត

ក្រុមហ៊ុនបានរៀបចំការប្រកួតបាល់ទាត់មិត្តភាពដែលធ្វើឡើងជារៀងរាល់ថ្ងៃសៅរ៍ មិត្តរួមការងារទាំងអស់បានសាមគ្គីគ្នា ដើម្បីប្រកួតដណ្តើមចំណាត់ថ្នាក់លេខ១។ ការចែករំលែកភាពរីករាយក្នុងកំឡុងពេលប្រកួតយ៉ាងស្វះស្វែងរបស់សមាជិកក្រុមម្នាក់ៗ គឺជារូបភាពមួយដែលលេចធ្លោចែងចាំងបំផុត។

ពិធីបុណ្យសែនព្រះខែ បុផ្ផារីកស្រស់ និងព្រះច័ន្ទពេញវង់

នៅខែកញ្ញា ឆ្នាំ ២០២៣កន្លងទៅ ក្រុមហ៊ុនបានរៀបចំព្រឹត្តិការណ៍”អបអរពិធីបុណ្យសែនព្រះខែ” ដោយមានវត្តមាននាយកប្រតិបត្តិក្រុមហ៊ុន និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់រួមទាំងមិត្តរួមការងារជាង ៤០ នាក់ បានចូលរួមក្នុងព្រឹត្តិការណ៍នេះ។ មិត្តរួមការងារបរទេស និងមិត្តរួមការងារខ្មែរបានជួបជុំគ្នាពិសារអាហារសាមគ្គី ច្រៀងរាំ និងចាប់រង្វាន់យ៉ាងសប្បាយ លាយលំនឹងភាពរំជើបរំជួល ដែលធ្វើឱ្យព្រឹត្តិការណ៍នេះកាន់តែរីករាយថែមមួយកំរិតទៀត។

ទាក់ទងមកពួកយើង

លេខទូរស័ព្ទ

+855(0)23 980 777

#CASA MERIDIAN COPNDOMINIUM AND APARTMENT ជាន់ទី២២ បន្ទប់លេខ ២២០៦-A ផ្លូវ ELITE កែង HARVARD  សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

© 2024 – Wan Tai Da Holdings Co., Ltd.

All rights reserved.