យោងតាមគេហទំព៍រអង្គការសហប្រជាជាតិប្រទេសកម្ពុជាបានសរសេរថា ប្រទេសកម្ពុជាបានប្រកាន់យករបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ការលុបបំបាត់ភាពក្រីក្រគ្រប់ទម្រង់ និងគ្រប់ទំហំ គឺជាចំណុចស្នូលនៃរបៀបវារៈឆ្នាំ ២០៣០ ដែលត្រូវបានអនុម័តក្នុងខែកញ្ញា ឆ្នាំ ២០១៥ ដោយមេដឹកនាំពិភពលោកចំនួន ១៩៣ នៅក្នុងកិច្ចប្រជុំកំពូលនៃការអភិវឌ្ឍប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។
របៀបវារៈដែលមាន ១៧ គោលដៅ និង ១៦៩ ចំណុចដៅបានចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៦។ អង្គការសហប្រជាជាតិនៅកម្ពុជានៅតែបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការបម្លែងការប្តេជ្ញាចិត្តចំពោះគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទៅជាការអនុវត្តក្នុងស្រុកខណៈដែលប្រទេសកម្ពុជាត្រូវបានគេរំពឹងថានឹងធ្វើមូលដ្ឋានីយកម្មនូវ គោលដៅទាំង ១៧ ជាមួយនឹងការបន្ថែមគោលដៅមួយលើសកម្មភាពមីន ក្នុងបរិបទនៃចក្ខុវិស័យជាតិ យុទ្ធសាស្ត្រ និងផែនការសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។
សេចក្តីថ្លែងការណ៍ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាពឆ្នាំ ២០៣០ គិតគូរអំពីដំណើរការរួមបញ្ចូលជាមួយនឹងការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធទាំងអស់ រួមទាំងសហគមន៍ និងក្រុមសង្គមស៊ីវិល ព្រមទាំងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនផងដែរ។
![](https://wantaida.com.kh/wp-content/uploads/2024/05/SUSTAINABLE-DEVELOPMENT-B1.png)
ខាងក្រោមនេះជាការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា ទាំង១៧ចំនុច
- បញ្ចប់ភាពក្រីក្រគ្រប់ទម្រង់នៅគ្រប់ទីកន្លែង
- បញ្ចប់ភាពអត់ឃា្លន សម្រេចឲ្យបានសន្តិសុខស្បៀង និង អាហារូបត្ថម្ភប្រសើរជាងមុន និង លើកកម្ពស់កសិកម្មមាននិរន្តរភាព
- ធានាឲ្យមានជីវភាពប្រកបដោយសុខភាពល្អ និង លើកកម្ពស់សុខុមាលភាពសម្រាប់ មនុស្សគ្រប់រូបនៅគ្រប់វ័យ
- ធានាឲ្យមានការអប់រំប្រកបដោយគុណភាពជាបរិយាប័ន្ន(គ្រប់គ្នា ឬទាំងមូល) និង ដោយសមធម៌ ព្រមទាំងលើកកម្ពស់ឳកាសរៀនសូត្រពេញមួយជិវិតសម្រាប់មនុស្សគ្រប់រូប
- សម្រេចឲ្យបាននូវសមភាពយេនឌ័រ និងពង្រឹងភាពអង់អាចនៃស្ត្រី និងកុមារីគ្រប់រូប
- ធានាវត្តមានទឹក និងការគ្រប់គ្រងទឹក និង អនាម័យដោយនិរន្តភាពសម្រាប់មនុស្សគ្រប់រូប
- ធានាឲ្យមានការទទួលបានថាមពលក្នុងតម្លៃដែលអាចជាវបាន ទុកចិត្តបាន មាននិរន្តរភាព និងទំនើប សម្រាប់មនុស្សគ្រប់រូប
- លើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន័ និងចីរភាព មុខរបរពេញលេញ និង ដែលផ្តល់ផល និង ការងារសមរម្យសម្រាប់មនុស្សគ្រប់រូប
- កសាងហេដ្ឋារចនាសម្ពន្ធ័ ដែលធន់នឹងអាកាសធាតុ លើកកម្ពស់ឧស្សាហូនីយកម្មជា បរិយាបន្ន័ និង ដែលមាននិរន្តរភាព និង លើកស្ទួយនវានុវន្តន៍
- កាត់បន្ថយវិសមភាពនៅក្នុង និង រវាងប្រទេសនានា
- ធ្វើឲ្យទីក្រុង និងកន្លែងតាំងលំនៅស្ថានរបស់មនុស្សមានលក្ខណៈបរិយាបន្ន័ សុវត្ថិភាព ធន់ និង មាននិរន្តរភាព
- ធានាឲ្យមានការប្រើប្រាស់ និង ផលិតកម្មតាមទម្រង់ដែលមាននិរន្តរភាព
- ចាត់វិធានការជាបន្ទាន់ដើម្បីទប់ស្កាត់នឹងការប្រែប្រួលអាកាសធាតុ និង ការជះឥទ្ធិពល របស់វា
- អភិរក្ស និង ប្រើប្រាស់មហាសមុទ្រ សមុទ្រ ជានិរន្តរភាព និង ធនធនាសមុទ្រសម្រាប់ ការអភិវឌ្ឍន៍ជានិរន្តរភាព
- ការពារ ធ្វើឲ្យមានឡើងវិញ និង លើកកម្ពស់នូវការប្រើប្រាស់ប្រពន្ធ័អេកូឡូស៊ីដែនគោកជានិរន្តភាព គ្រប់គ្រងព្រៃឈើ ទប់ស្កាត់ការកែប្រែទៅជាតំបន់វាលខ្សាច់ និង បញ្ឈប់ និង ប្រឆាំងនឹងការកែប្រែស្ថានភាពដីឲ្យកាន់តែអាក្រក់ និង បញ្ឈប់នូវការធ្វើឲ្យមានការបាត់បង់ ជីវៈចម្រុះ
- លើកកម្ពស់សន្តិភាព និង សង្គមជាបរិយាប័ន្ន សម្រាប់ការអភិវឌ្ឍន៍ជានិរន្តរភាព ផ្តល់នូវ យុត្តធម៌សម្រាប់រាល់គ្នា និង ធ្វើឲ្យវាកាន់តែមានប្រសិទ្ធភាព ស្ថានប័នប្រកបដោយការទទួលខុសត្រូវ និង បរិយាប័ន្នគ្រប់លំដាប់ថ្នាក់
- រឹតបន្តឹង រាល់មធ្យោបាយក្នុងការអនុវត្ត និង ពង្រឹងភាពជាដៃគូជាសកលសម្រាប់ការអភិវឌ្ឍន៍ ជានិរន្តរភាព៕
(Credit to អង្គការសហប្រជាជាតិនៅ ប្រទេសកម្ពុជា)
![](https://wantaida.com.kh/wp-content/uploads/2024/05/WanTaiDa-Sustainable-Development-Roadmap.png)