អំពី វ៉ាន តៃ ដា ហូលឌីង ឯ.ក
ក្រុមហ៊ុន វ៉ាន តៃ ដា ហូលឌីង ឯ.ក គឺជាសម្ព័ន្ធក្រុមហ៊ុនពហុផលិតផល ដែលមានការវិនិយោគចម្រុះដ៏ធំមួយ ក្នុងចំណោមសម្ព័ន្ធក្រុមហ៊ុនដទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៩។ ក្រុមហ៊ុន វ៉ាន តៃ ដា ហូលឌីង ឯ.ក បានប្រមូលផ្ដុំនូវបុត្រសម្ព័ន្ធ ក៏ដូចជាអង្គភាពអាជីវកម្មក្នុងនិងក្រៅប្រទេសជាច្រើន ដែលកំពុងនិងគ្រោងធ្វើប្រត្តិការអាជីវកម្មចម្រុះសម្បូរបែប ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ (រាប់បញ្ចូលទាំងលំនៅដ្ឋាន និង អចលនទ្រព្យពាណិជ្ជកម្ម) វិស័យបដិសណ្ឋារកិច្ច និងវិស័យសេវាកម្ម។
បច្ចុប្បន្ន បុត្រសម្ព័ន្ធឬអង្គភាពអាជីវកម្មរបស់ក្រុមហ៊ុន វ៉ាន តៃ ដា ហូលឌីង មានសរុបចំនួន ០៨ក្រុមហ៊ុន ក្នុងនោះមានទីស្នាក់ការនៅព្រះរាជាណាចក្រកម្ពុជា ចំនួន៧ក្រុមហ៊ុន និងទីស្នាក់ការនៅទីក្រុងសិនចិន សាធារណរដ្ឋប្រជាមានិតចិន ចំនួន ០១ ក្រុមហ៊ុន។
នាពេលអនាគត ក្រុមហ៊ុន វ៉ាន តៃ ដា ហូលឌីង ឯ.ក បេ្ដជា្ញថានឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍសមត្ថភាពខ្លួនឲ្យកាន់តែប្រសើរ ដោយផ្សារភ្ជាប់រវាងចក្ខុវិស័យ បេសកកម្ម គុណតម្លៃ និងយុទ្ធសាស្រ្ដអាជីវកម្មរបស់ក្រុមហ៊ុន ទៅនឹងគោលការណ៍នៃការអនុវត្តនិរន្តរភាពអាជីវកម្ម ដើម្បីធានាឲ្យបាននូវអាជីវកម្មជោគជ័យរយៈពេលវែង ហើយទន្ទឹមនឹងនោះ ក៏ជម្រុញឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម បង្កើតបរិស្ថានល្អ និងស្ថិរភាពសង្គម។
![](https://wantaida.com.kh/wp-content/uploads/2024/10/3-7.jpg)
![](https://wantaida.com.kh/wp-content/uploads/2024/10/1-7.jpg)
![](https://wantaida.com.kh/wp-content/uploads/2024/10/2-7.jpg)
![](https://wantaida.com.kh/wp-content/uploads/2024/10/4-7.jpg)
វិនិយោគលើគម្រោងយើងខ្ញុំ
វិនិយោគលើគម្រោងរបស់យើងអាចផ្តល់ឱ្យអ្នកនូវប្រាក់ចំណេញដែលពេញចិត្ត និងអាចពង្រឹងទំនាក់ទំនងរបស់យើង។
ចូលរួមជាមួយយើង
ការសហការជាមួយពួកយើងអាចធ្វើអោយអាជីវកម្មរបស់អ្នករីកចម្រើនទៅកម្រិតបន្ទាប់